តើអ្វីជាជំងឺគ្រុនផ្តាសសាយ?
ជំងឺគ្រុនផ្តាសសាយជាជំងឺមួយប្រភេទដែលតែងតែជួប្រទះ និងកើតឡើងជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃរបស់យើងព្រោះវាបង្ករឡើងដោយវីរុសដែលរស់នៅជុំវិញខ្លួនយើង។ ជាទូទៅគេសង្កេតឃើញថាជំងឺនេះកើតមានច្រើននៅរដូវភ្លៀងធ្លាក់ រដូវរងារ និងពេលមានអាកាសធាតុប្រែប្រួល ពិសេសនៅពេលប្រព័ន្ធការពាររាងកាយចុះខ្សោយ។
មានវីរុសជាង២០០ប្រភេទដែលជាប្រភពបង្ករជំងឺពិសេសវីរុសនៅតាមផ្លូវដង្ហើមផ្នែកខាងលើ។ កត្តាខាងក្រៅក៏រួមចំនែកយ៉ាងសំខាន់ក្នុងការចំលងមេរោគផ្តាសាយទាំងនោះបានដែរដូចជាការនៅជាមួយអ្នកកើតជំងឺផ្តាសាយ តាមរយះក្អកកណ្តាស់ ដៃមិនស្អាត ប៉ះពាល់ជាមួយកោសិការភ្នែក ច្រមុះ មាត់និងការសម្រាកមិនគ្រប់គ្រាន់ រាងកាយចុះខ្សោយ។
ចំពោះរោគសញ្ញាជំងឺផ្តាសាយរួមមាន ក្តៅខ្លួន ឈឺក្បាល តឹងច្រមុះ ហៀរសំបោរ និងឈឺចាប់ខ្លួនប្រាណ ឈឺបំពង់ករ មានអារម្មណ៏នឿយហត់ មិនសូវឃ្លានអាហារ។ ការថែរក្សារ សុខភាពពិតជាមានសារៈសំខាន់ណស់សំរាប់ទប់ទល់ជាមួយពពួកមេរោគដែលបង្ករឲ្យមានជំងឺគ្រុនផ្តាសសាយ។
ការព្យាបាលជំងឺផ្តាសាយ
ដោយសារផ្តាសាយជាជំងឺដែលបង្ករដោយវីរុសឆ្លងយើងគួរតែព្យាបាលទៅតាមរោគសញ្ញានៃជំងឺដូចជាៈ
- សម្រាកឲ្យបានច្រើន ញាំអាហារឲ្យបានគ្រប់គ្រាន់ ពិសារទឹកឲ្យបានច្រើន ដើម្បីបំប៉នប្រព័ន្ធការពាររាងកាយឲ្យបានរឹងមាំ។
- ប្រើថ្នាំសំរាប់បំបាត់គ្រុនក្តៅ តឹងច្រមុះ និងហៀរសំបោរ ពិសេសឱសថដែលមានរូបមន្តគ្រប់គ្រាន់ និងមានប្រសិទ្ធិភាពក្នុងការបំបាត់រោគសញ្ញាទាំងនេះ។
« ដកស្រង់ចេញពីទស្សនាវដ្តី ខ្មែរអប្សរា ឆ្នាំទី០៩ លេខ១៤៣ ចេញផ្សាយថ្ងៃទី១៥-២៤កញ្ញា ២០១១ »
ហាត់ប្រាណដើម្បីព្យាបាលរោគមហារីក
កន្លងមកអ្នកជំងឺដែលកំបុងព្យាបាលរោគមហារីកត្រូវបានគេណែនាំឲ្យឆ្លៀតពេលសម្រាកឲ្យបានច្រើន និងជៀសវាងការប្រើប្រាស់កំលាំងខ្លាំងដើម្បីស្តុកទុកកំលាំងទប់ទល់និងរោគមហារីក។ ក៏ប៉ុន្តែខណៈពេលនេះគណកម្មាការនៃ American College of Sport Medicineបានផ្លាស់ប្តូរគោលការណ៏ជាថ្មីគឺណែនាំឲ្យអ្នកជំងឺនិងអ្នករួចរស់ជីវិតពីរោគមហារីកព្យាយាមហាត់ប្រាណឲ្យបាន៥០នាទីក្នុងមួយសប្តាហ៏ដូចគ្នានឹងមនុស្សធម្មតាទូទៅដែរ។
ប្រយោជន៏ពីការហាត់ប្រាណដែលអ្នកកើតជំងឺមហារីកទទួលបានគឺបន្ថែមឱកាសនៃការរួចរស់ជីវិត។ ការហាត់ប្រាណនេះក៏អាចធ្វើរាងកាយធន់ពីការប៉ះពាល់ដែលកើតចេញពីការប្រើគីម៉ូ និងការប្រើកាំរស្មីដូចជាជួយឲ្យអ្នកកើតរោគមហារីកសុដន់ អាចធ្វើគីម៉ូបានគ្រប់ចំនួន។
ក្រៅពីនេះការហាត់ប្រាណក៏នៅមានប្រយោជន៏ដល់អ្នកកើតរោគមហារីកថែមទៀតផងដូចជាជួយឲ្យការអស់កំលាំងមានកំរិតកាន់តែតិចផងដែរ។ គេរកឃើញថាការហាត់ប្រាណតាមរបៀបអេរ៉ូទិកអាចជួយកាត់បន្ថយការប្រើប្រាស់ឱសថដើម្បីជួយបង្កើនការផលិតកោសិកា គ្រាប់ឈាមក្រហមដែលត្រូវបំផ្លាញក្រោយពេលប្រើគីម៉ូ។ បរិមាណគ្រាប់ឈាមក្រហមធ្លាក់ចុះនេះឯងដែលបង្ករឲ្យមានអាការៈអស់កំលាំង៕
« ដកស្រង់ចេញពីទស្សនាវដ្តី អប្សារា ឆ្នាំទី០៩ លេខ១៤៣ ថ្ងៃ១៥-២៤ កញ្ញា ២០១១ »
អាហារ៥យ៉ាង ដែលគួរទទួលទានរាល់ថ្ងៃ
១. បន្លែពណ៌បៃតង
អ្នកជំនាញបានឲ្យដឹងថា បន្លែបៃតងមានសារធាតុអាហារខ្ពស់ដូចជា ហ្វូឡេត(Folate) និងវីតាមីនA, Cដែលអាចកាត់បន្ថយការប្រឈមនិងជំងឺមហារីក ការពារជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់បាន។
២. សណ្តែក
អ្នកជំនាញបានណែនាំឲ្យទទួលទានសណ្តែកមិនថាជាអាល់ម៉ន់ដ៏ គ្រាប់ស្វាយចន្ទី និងសណ្តែកវ៉ល
ណាត់ព្រោះវាសំបូរកាកសសៃអាហារធម្មជាតិច្រើន ដែលកាកសសៃទាំងនេះជួយពន្លឿនដំនើរការរំលាយអាហារ ធ្វើឲ្យអ្នកឆ្អែតបានយូរ មិនងាយឃ្លាន។
៣. ខ្ទឹមបារាំង
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ខ្ទឹមបារាំងអាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺហឺត និងការប្រឈម និងមហារីកក្រពះ។ ដូច្នេះគួរដាក់វាចូលក្នុងស៊ុប ទទួលទាន និងផ្តល់ប្រយោជន៏ល្អដល់អ្នក។
៤. ហូលហ្រ្គេន
អង្ករសម្រិត និងផាស្តាបានបាត់បង់គុណប្រយោជន៏៩០% ក្នុងដំនើរការខាត់ពណ៌។ ដូច្នេះគួរជ្រើសទទួល
ទានអង្ករសំរូប អង្ករអាវ័នល្អចំពោះសុខភាពជាង ព្រោះតាមការស្រាវជ្រាវថ្មីៗនេះបង្ហាញថាការសម្រក
ទំងន់ដោយទទួលទានហូលងហ្រ្គេន(Whole Grain) អាចជួយពង្រាបក្បាលពោះអ្នក ដោយជួយកាត់បន្ថយជាតិខ្លាញ់។
៥.ទឹកដោះគោជូរ ឬយ៉ូហ្គឺត(Yogurt)
ការទទួលទានទឹកដោះគោជូរ ឬយ៉ូហ្គឺតជាប្រចាំ អាចជួយធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានប្រសិទ្ធិភាពប្រសើរឡើង បើអ្នកជ្រើសប្រភេទដែលសមស្រប។ គួរពិនិត្យមើលស្លាកសញ្ញា “ Active Cultures ”ដើម្បីឲ្យប្រាកដថាអ្នកបានទទួលទានប្រូបៃអូទិក(Probiotic)ដ៏សមស្រប និងជ្រើសយ៉ូហ្គឺតដែលសំបូរ
វីតាមីនD ដើម្បីការជំងឺពុកឆ្អឹង។
(ដកស្រង់ចេញពីទស្សនាវដ្តីអង្គរធំ ច្បាប់ទី៣២៧ ឆ្នាំទី១២ ចេញផ្សាយថ្ងៃទី០៤ កក្កដា ២០១១)
