ជំងឺគ្រុនផ្តាសសាយជាជំងឺមួយប្រភេទដែលតែងតែជួប្រទះ និងកើតឡើងជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃរបស់យើងព្រោះវាបង្ករឡើងដោយវីរុសដែលរស់នៅជុំវិញខ្លួនយើង។ ជាទូទៅគេសង្កេតឃើញថាជំងឺនេះកើតមានច្រើននៅរដូវភ្លៀងធ្លាក់ រដូវរងារ និងពេលមានអាកាសធាតុប្រែប្រួល ពិសេសនៅពេលប្រព័ន្ធការពាររាងកាយចុះខ្សោយ។
មានវីរុសជាង២០០ប្រភេទដែលជាប្រភពបង្ករជំងឺពិសេសវីរុសនៅតាមផ្លូវដង្ហើមផ្នែកខាងលើ។ កត្តាខាងក្រៅក៏រួមចំនែកយ៉ាងសំខាន់ក្នុងការចំលងមេរោគផ្តាសាយទាំងនោះបានដែរដូចជាការនៅជាមួយអ្នកកើតជំងឺផ្តាសាយ តាមរយះក្អកកណ្តាស់ ដៃមិនស្អាត ប៉ះពាល់ជាមួយកោសិការភ្នែក ច្រមុះ មាត់និងការសម្រាកមិនគ្រប់គ្រាន់ រាងកាយចុះខ្សោយ។
ចំពោះរោគសញ្ញាជំងឺផ្តាសាយរួមមាន ក្តៅខ្លួន ឈឺក្បាល តឹងច្រមុះ ហៀរសំបោរ និងឈឺចាប់ខ្លួនប្រាណ ឈឺបំពង់ករ មានអារម្មណ៏នឿយហត់ មិនសូវឃ្លានអាហារ។ ការថែរក្សារ សុខភាពពិតជាមានសារៈសំខាន់ណស់សំរាប់ទប់ទល់ជាមួយពពួកមេរោគដែលបង្ករឲ្យមានជំងឺគ្រុនផ្តាសសាយ។
ការព្យាបាលជំងឺផ្តាសាយ
ដោយសារផ្តាសាយជាជំងឺដែលបង្ករដោយវីរុសឆ្លងយើងគួរតែព្យាបាលទៅតាមរោគសញ្ញានៃជំងឺដូចជាៈ
- សម្រាកឲ្យបានច្រើន ញាំអាហារឲ្យបានគ្រប់គ្រាន់ ពិសារទឹកឲ្យបានច្រើន ដើម្បីបំប៉នប្រព័ន្ធការពាររាងកាយឲ្យបានរឹងមាំ។
- ប្រើថ្នាំសំរាប់បំបាត់គ្រុនក្តៅ តឹងច្រមុះ និងហៀរសំបោរ ពិសេសឱសថដែលមានរូបមន្តគ្រប់គ្រាន់ និងមានប្រសិទ្ធិភាពក្នុងការបំបាត់រោគសញ្ញាទាំងនេះ។
« ដកស្រង់ចេញពីទស្សនាវដ្តី ខ្មែរអប្សរា ឆ្នាំទី០៩ លេខ១៤៣ ចេញផ្សាយថ្ងៃទី១៥-២៤កញ្ញា ២០១១ »
No comments:
Post a Comment